Pages

Ads 468x60px

Featured Posts

Wednesday, December 23, 2015

Video នេះ​នឹង​ធ្វើ​អោយ​អ្នក​ស្នេហា​កីឡា​បាល់​ទាត់​ជា​ច្រើន​បាន​ភ្លឺ​ភ្នែក នោះ​គឺ “អ្នក​ចាំ​ទី​ខ្មោច”

តើ​ពិត​ទេ​ដែល​ថា​មាន​អ្នក​ចាំ​ទី​ខ្មោច? ប៉ុន្តែ​ក្នុង​ពិ​ភព​កីឡាបាល់​ទាត់​វា​ពិត​ជា​មាន​មែន​ គ្រាន់​តែ​នា​ពេល​បច្ចុប្បន្ន​ពុំ​ដែលធ្លាប់​បាន​ឃើញ​ប៉ុណ្ណោះ។


តើ Pep Guardiola មាន​ស្នាដៃ​អ្វីខ្លះ​បានក្លឹប​មួយៗ​ចង់បាន​យ៉ាងនេះ ?

អ្នក​រាល់​គ្នា​ច្បាស់​ជាស្គាល់​ពីគ្រូបង្វឹក​សញ្ជាតិ​អេស្បាញ Pep Guardiola គ្រូបង្វឹក​រូបនេះ​ត្រូវបាន​ក្លឹបធំៗ​នៅទ្វីបអ៊ឺរ៉ុប​ប្រមាញ់ចង់បាន​សឹងតែ​គ្រប់ក្លឹប​ទៅហើយ តើគ្រូបង្វឹក​រូបនេះ​មានស្នាដៃ​អ្វីខ្លះ​បានជា​ក្លឹបមួយៗ​ចង់បាន​យ៉ាងនេះ ?

ជា​ការ​ពិតទៅ Pep Guardiola ត្រូវា​បានតែងតាំង​ជាគ្រូបង្វឹក​ក្លឹប FC Barcelona B នៅថ្ងៃទី 21 មិថុនាឆ្នាំ 2007 ដោយមាន Tito Vilanova ជាអ្នកជំនួយការរបស់លោក ។ ក្រោមការ​ដឹកនាំរបស់គាត់​ក្រុមនេះបានទទួល​បានឈ្នះពាន់រង្វាន់ Tercera División សម្រាប់ការប្រកួត Tercera División play-offs ក្នុងឆ្នាំ ២០០៨  ហើយត្រូវ​ប្រធានក្លឹប Barcelona លោក Joan Laporta តែងតាំងជាគ្រូបង្វឹកជំនួសលោក Frank Rijkaard នៅចុងបញ្ចប់នៃរដូវកាល 2007-08 ។

បន្ទាប់​ពីមាន​ការតែងតាំង និង ប្រកាស​ជាសាធារណៈ​ជាគ្រូបង្វឹក​ ដឹកនាំក្លឹ​ប​អ្នកមាន​បុណ្យ Barcelona គ្រូបង្វឹក​រូបនេះ​បានជោគជ័យយ៉ាងសមប្រកបដោយ​លោកបានដឹកនាំ Barcelona រយៈពេល ៤ ឆ្នាំ (២០០៨ ដល់ ២០១២) ប្រកួតបាន​ចំនួន ២៤៧ ប្រកួត ឈ្នះ ១៧៩ ប្រកួត ស្មើ ៤៧ ប្រកួត និងចាញ់តែ ២១ ប្រកួតតែប៉ុន្នោះ និងឈ្នះពាន់រង្វាន់ជាច្រើនដូចជា ៖
Spanischer Supercup ៣ ដង (២០០៩-២០១០-២០១១)
UEFA-SUPERCUP ២ ដង (២០១០,២០១១)
FIFA Club World Cup ២ ដង (២០០៩-១០, ២០១១-១២)
Copa del Rey ២ ដង (២០០៨-០៩, ២០១១-១២)
CHAMPIONS-LEAGUE ២ ដង (២០០៨-០៩, ២០១០-១១)
La Liga ៣ ដង (២០០៨-០៩, ២០០៩-១០, ២០១០-១១)

បន្ទាប់​មកលោក​ត្រូវបានមក​ដឹកនាំក្លឹប Bayern Munich ៣ ឆ្នាំ (២០១៣ ដល់ ២០១៦) ប្រកួតបាន ១៣៥ ប្រកួត ឈ្នះ ១០៥ ប្រកួត ស្មើ ១១ ប្រកួត និង ចាញ់តែ ១៩ ប្រកួតប៉ុន្នោះនិងឈ្នះពាន់រង្វាន់ជាច្រើនដូចជា ៖
UEFA-SUPERCUP ១ ដង (២០១៣-១៤)
FIFA Club World Cup ១ ដង (២០១៣-១៤)
Bundesliga ២ ដង (២០១៣, ២០១៤-២០១៥)
DFB-Pokal ១ ដង (២០១៣)

បច្ចុប្បន្ននេះ​គ្រូបង្វឹករូបនេះ​កំពុងក្លឹបធំៗ​ជាច្រើនតាមប្រមាញ់ចង់បាន តើគាត់នឹងជ្រើសរើសក្លឹប​ណាដែលសុំរង់ចាំ​តាមដានទាំងអស់​គ្នា ។

លោក Jose Mourinho មិន​ត្រូវ​បាន​បិសាច​ក្រហម Manchester United ទាក់​ទាញ​នោះ​ទេ

ជំនួយ​ការ​លោក  Jose Mourinho  លោក Jorge Mendes បាន​និយាយ​ថា​អនាគត​លោក Jose Mourinho កំពង់​ស្ថិត​នៅ​ក្នង​ការ​ចាប់អារម្មណ៍​បន្ទាប់​ពីគ្រូបង្វឹក​រូបនេះ​ត្រូវ​បាន​បណ្តេញ​ចេញពី Chelsea  ស្រប​ពេល​ដែល​កៅ​អីលោក Louis van Gaal កំពង់​តែ​រង្គោះរង្គើ​ក្រោយ​ពីបរាជ័យក្នុងផ្ទះ​របស់​ខ្លួន​កាល​ពីថ្ងៃ​សៅរ៍​ជាមួយ​នឹង​ក្រុម Norwich ហើយ​មាន​ការ​សង្ស័យ​ជាច្រើន​ថា​ប្រហែល​ជា​លោក និងទៅដឹកនាំ Man United ជំនួស​លោក  Louis van Gaal វិញ ។

ប៉ុន្តែ​គាត់​បាន​បន្ត​ទៀត​ថា​គាត់​មិន​អាច​ស្មាន​ដឹង​ពីថ្ងៃអនាគត​នោះទេ​ប៉ុន្តែមកដល់​ពេលនេះ​មិនទាន់​មាន​ការ​ទាក់​ទង​ជាផ្លូវ​ការ​រវាង​លោក Jose Mourinho និង ក្លឹបMan United នៅ​ឡើយ​ទេ ។ មក​ទល់​នឹងពេល​នេះ​លោក  Jose Mourinho ត្រូវ​បាន​គឺ​ជឿ​ថា​លោក​កំពុង​ចំណាយ​ពេល​នៅផ្ទះ​ជាមួយ​គ្រួសារ​របស់គាត់ ហើយ​បាន​បង្ហាញ​វត្តមាន​នៅក្នុងការ​ប្រគួត​រវាង Brighton ជាមួយ Middlesbrough ពីរថ្ងៃ​បន្ទាប់​ក្រោយ​ពេល​បណ្តេញ​ចេញពី Chelsea ។

ទស្សនា Video ការ​ធ្វើ​ពុត​ជា​ដួល​ដែល​មិន​គួ​អោយ​ជឿ​ក្នុង​ពិភព​បាល់​ទាត់

យើងដឹងហើយ ថា​ការ​ប្រកួត​បាល់​ទាត់​នីមួយៗ​តែង​តែ​មាន​បច្ចេក​ទេស​រៀងៗ​ខ្លួន​ជា​ច្រើន។ ដូច​ជា​ការ​ស៊ុត​ ការ​ប៉ះ​អោយ​គ្នា ការចាប់បាល់ ការស៊ុត១១ម៉ែត្រ…។ល។

តែ​ក្នុង​អត្ថ​បទ​នេះ​នឹង​លើក​យក​នូវ Video ខ្លះ​ដែល​និយាយ​អំពីការធ្វើពុតជាដួល ខណៈ​ពេល​ដែល​ដៃ​គូរ​របស់​ខ្លួន​ពុំ​មាន​ចេតនា​ធ្វើ​ដួល ឬ​អាច​និយាយ​បាន​ថា​ការ​បន្លំ​ភ្នែកអជ្ញាកណ្តាល។ ទស្សនា Video ខាងក្រោមទាំងអស់គ្នា៖


បច្ចេក​ទេស​ពិ​សេសៗ​របស់ Neymar ប្រើ​នៅ​ពេល​ប្រកួត​បាល់​ទាត់!

យើងដឹងហើយថា Neymar គឺជាកីឡាករមួយរូបដែលកំពុងលិចធ្លោនាពេលបច្ចុប្បន្ន​ ហើយ​កីឡា​ករ​រូប​នេះ​តែង​តែ​ប្រើ​ប្រាស់​ក្បាច់​ពិសេសៗ​ក្នុង​ការបញ្ឆោតគូរប្រកួតរបស់ខ្លួនបានយ៉ាងល្អ។



Tuesday, December 8, 2015

Vathanaka skill

Vathanaka skill

https://www.youtube.com/watch?v=EKIZmYmbcUw

Monday, December 7, 2015

Chan Vathanaka អាចរកបាន៣គ្រាប់...

Chan Vathanaka​ អាចរកគ្រាប់បាល់បានចំនួន៣គ្រាប់ខណៈពេលដែលប្រកួតជាមួយក្រុមវៀមណាម​ ។
សូមទស្សនាវីដេអូ Highlight
https://www.youtube.com/watch?v=IoqxiYcmgcg


 
Blogger Templates