Pages

Ads 468x60px

Wednesday, December 23, 2015

តើ Pep Guardiola មាន​ស្នាដៃ​អ្វីខ្លះ​បានក្លឹប​មួយៗ​ចង់បាន​យ៉ាងនេះ ?

អ្នក​រាល់​គ្នា​ច្បាស់​ជាស្គាល់​ពីគ្រូបង្វឹក​សញ្ជាតិ​អេស្បាញ Pep Guardiola គ្រូបង្វឹក​រូបនេះ​ត្រូវបាន​ក្លឹបធំៗ​នៅទ្វីបអ៊ឺរ៉ុប​ប្រមាញ់ចង់បាន​សឹងតែ​គ្រប់ក្លឹប​ទៅហើយ តើគ្រូបង្វឹក​រូបនេះ​មានស្នាដៃ​អ្វីខ្លះ​បានជា​ក្លឹបមួយៗ​ចង់បាន​យ៉ាងនេះ ?

ជា​ការ​ពិតទៅ Pep Guardiola ត្រូវា​បានតែងតាំង​ជាគ្រូបង្វឹក​ក្លឹប FC Barcelona B នៅថ្ងៃទី 21 មិថុនាឆ្នាំ 2007 ដោយមាន Tito Vilanova ជាអ្នកជំនួយការរបស់លោក ។ ក្រោមការ​ដឹកនាំរបស់គាត់​ក្រុមនេះបានទទួល​បានឈ្នះពាន់រង្វាន់ Tercera División សម្រាប់ការប្រកួត Tercera División play-offs ក្នុងឆ្នាំ ២០០៨  ហើយត្រូវ​ប្រធានក្លឹប Barcelona លោក Joan Laporta តែងតាំងជាគ្រូបង្វឹកជំនួសលោក Frank Rijkaard នៅចុងបញ្ចប់នៃរដូវកាល 2007-08 ។

បន្ទាប់​ពីមាន​ការតែងតាំង និង ប្រកាស​ជាសាធារណៈ​ជាគ្រូបង្វឹក​ ដឹកនាំក្លឹ​ប​អ្នកមាន​បុណ្យ Barcelona គ្រូបង្វឹក​រូបនេះ​បានជោគជ័យយ៉ាងសមប្រកបដោយ​លោកបានដឹកនាំ Barcelona រយៈពេល ៤ ឆ្នាំ (២០០៨ ដល់ ២០១២) ប្រកួតបាន​ចំនួន ២៤៧ ប្រកួត ឈ្នះ ១៧៩ ប្រកួត ស្មើ ៤៧ ប្រកួត និងចាញ់តែ ២១ ប្រកួតតែប៉ុន្នោះ និងឈ្នះពាន់រង្វាន់ជាច្រើនដូចជា ៖
Spanischer Supercup ៣ ដង (២០០៩-២០១០-២០១១)
UEFA-SUPERCUP ២ ដង (២០១០,២០១១)
FIFA Club World Cup ២ ដង (២០០៩-១០, ២០១១-១២)
Copa del Rey ២ ដង (២០០៨-០៩, ២០១១-១២)
CHAMPIONS-LEAGUE ២ ដង (២០០៨-០៩, ២០១០-១១)
La Liga ៣ ដង (២០០៨-០៩, ២០០៩-១០, ២០១០-១១)

បន្ទាប់​មកលោក​ត្រូវបានមក​ដឹកនាំក្លឹប Bayern Munich ៣ ឆ្នាំ (២០១៣ ដល់ ២០១៦) ប្រកួតបាន ១៣៥ ប្រកួត ឈ្នះ ១០៥ ប្រកួត ស្មើ ១១ ប្រកួត និង ចាញ់តែ ១៩ ប្រកួតប៉ុន្នោះនិងឈ្នះពាន់រង្វាន់ជាច្រើនដូចជា ៖
UEFA-SUPERCUP ១ ដង (២០១៣-១៤)
FIFA Club World Cup ១ ដង (២០១៣-១៤)
Bundesliga ២ ដង (២០១៣, ២០១៤-២០១៥)
DFB-Pokal ១ ដង (២០១៣)

បច្ចុប្បន្ននេះ​គ្រូបង្វឹករូបនេះ​កំពុងក្លឹបធំៗ​ជាច្រើនតាមប្រមាញ់ចង់បាន តើគាត់នឹងជ្រើសរើសក្លឹប​ណាដែលសុំរង់ចាំ​តាមដានទាំងអស់​គ្នា ។

0 comments:

Post a Comment

 
Blogger Templates